Skip to content Skip to main navigation Skip to footer

ស្រ្តីទី៩មានវិជ្ជមានកូវីដ-១៩ បានមកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្រ្តីទី៩មានវិជ្ជមានកូវីដ-១៩ បានមកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដើម្បីសម្រាលកូន។តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យបានបង្ហាញថា អ្នកជំងឺ មានធ្លាក់ឈាម និងសុកពាំងមាត់ស្បូនកម្រិត២ ហើយទារកក្នុងផ្ទៃទើបតែបាន៣៤ សប្ដាហ៍។ នៅវេលាម៉ោង ១៨:០០នាទី ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២១ ស្រី្តបានឈឺពោះខ្លាំង ហើយការធ្លាក់ឈាមនៅបន្ត តម្រូវឱ្យអ្នកជំងឺបញ្ជូលឈាមចំនួន២ប្លោក រួមនឹងការខិតខំប្រឹងប្រែងជួយសង្រ្គោះពីសំណាក់ក្រុមគ្រូពេទ្យស្ត្រីបានសម្រាលតាមធម្មជាតិ បានកូនប្រុស ទម្ងន់ ១,៩០០g ដោយជោគជ័យ និងសុវត្ថិភាពទាំងម្ដាយ និងទារក។