Skip to content Skip to main navigation Skip to footer

សិក្ខាសាលាផ្សព្វផ្សាយ

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិសម្រាប់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងសិទ្ធិ ២០១៧-២០២៣ និងផែនការកែលម្អសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត ២០២១-២០២៥ ក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ឧបត្ថម្ភគាំទ្រដោយអង្គការ UNFPA/WHO/RHAC ។