Skip to content Skip to main navigation Skip to footer

នៅរសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងភ្នាក់ងារជាតិជាប់កិច្ចសន្យានៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមប្រធានបទ ” សង្រ្គោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា ” ក្រោមអធិបតីភាពឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។