Skip to content Skip to main navigation Skip to footer

បិទវគ្គបណ្ដុះបណ្ដាលគិលានុបដ្ឋាកដាក់ថ្នាំសណ្ដំ​ សង្រ្គោះបន្ទាន់ផ្នែកសម្ភព​និងថែទាំទារកទេីបកេីត (EmONC) ចាប់ពីថ្ងៃទី២៧​ ខែមិថុនា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២

ថ្ងៃសុក្រ ៨ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី30 ខែធ្នូ ឆ្នាំ2022
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានបិទវគ្គបណ្ដុះបណ្ដាលគិលានុបដ្ឋាកដាក់ថ្នាំសណ្ដំ​ សង្រ្គោះបន្ទាន់ផ្នែកសម្ភព​ និងថែទាំទារកទេីបកេីត (EmONC) ចាប់ពីថ្ងៃទី២៧​ ខែមិថុនា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកវេជ្ជ. តែ គុយជីវ នាយករងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ឧបត្ថម្ភគាំទ្រដោយថវិកាអង្គការ: KOFIH ។