ការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជប៉ុនដឹក
រាជធានីភ្នំពេញ, ព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣





លោកស្រីវេជ្ជ. គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងថ្នាក់ដឹកនាំ បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជប៉ុនដឹកនាំដោយលោកជំទាវ TAKAHASHI Harumi សមាជិកសភា ឯកឧត្ដម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក SANUI Kazumasa ប្រធានតំណាងអង្គការ Jica ប្រចាំកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីឈ្វេងយល់អំពីការអនុវត្តគម្រោង ODA របស់អង្គការ Jica និងការរីកចម្រើននិងសេចក្ដីត្រូវការរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សម្រាប់ថ្ងៃខាងមុខ។